khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ បានដំណើរការកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់ជាមួយអគ្គលេខាធិការនៃសភានានាដែលជាសមាជិកអាយប៉ា ដើម្បីទទួលបានព័ត៌មានពីតម្រូវការអាទិភាព
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ទី ២០ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋារគារ Royal Angkor Resortខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោកជំទាវ អគ្គលេខាធិការនៃអន្តរសភា លោកស្រី H.E. Ms NGUYEN Tuong Van មជ្ឈមណ្ឌលសភាអាស៊ីបានដំណើរការកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់ជាមួយអគ្គលេខាធិការនៃសភានានាដែលជាសមាជិកអាយប៉ា ដើម្បីទទួលបានព័ត៌មានពីតម្រូវការអាទិភាព និងតម្រូវការយុទ្ធសាស្រ្តពង្រឹងសមត្ថភាពរបស់មន្រ្តីសភា សម្រាប់មជ្ឈមណ្ឌលសភាអាស៊ីយកមកពិចារណារៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់សភា។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានលើកឡើងពីតម្រូវការជាអាទិភាពសម្រាប់សភាកម្ពុជា ដែលរួមមានដូចជា ការពង្រឹងជំនាញស្រាវជ្រាវសភា ការត្រួតពិនិត្យ និងវិភាគថវិកា បច្ចេកទេសតាក់តែងច្បាប់, ការប្រាស្រ័យឆ្លើយឆ្លងជាមួយប្រព័ន្ធផ្សព្វផ្សាយ, ការប្រាស្រ័យឆ្លើយឆ្លងគោលនយោបាយ, ការទូតសភា និងការវិភាគគោលនយោបាយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail